ប្រកាស គ.ជ.ប ជូនដំណឹងពីការ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធស្តីពីការនៃការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គ.ជ.ប ជូនដំណឹងពីការ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធស្តីពីការនៃការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

4396

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) សូម​ជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា គ​.​ជ​.​ប នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្រោម​ប្រធានបទ​ស្តី​ពី សភាពការណ៍​ទូទៅ​ជុំវិញ​ដំណើរការ​នៃ​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​សុក្រ ទី​២៧ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១០:០០​នាទី​ព្រឹក នៅ​សាលសន្និសីទ​ជាន់​ទី​១ នៃ​ទីស្តីការ គ​.​ជ​.​ប (​វិ​ថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​) ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ីង ធី​ឫទ្ធិ សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​។

សេចក្តីជូនដំណឹង​នេះ ចាត់ទុកជា​ការ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ចូលរួម​កុំបី​ខាន​៕