សុខភាព ​អាហារ​ដែល​ធ្វើអោយ​រាគ និង​បញ្ហា​ដល់​ការរំលាយ​អាហារ​

​អាហារ​ដែល​ធ្វើអោយ​រាគ និង​បញ្ហា​ដល់​ការរំលាយ​អាហារ​

2088

​អាហារ​មួយ​ចំនួន​អាច​ធ្វើអោយ​រាគ​ឬ​ក៏​ស្ថានភាព​រាគ​កាន់តែ​ធ្ងន់ធ្ងរ​។ ដូច្នេះ អ្នក​ត្រូវ​ប្រយ័ត្ន​ហើយ​ស្គាល់​អំពី​អាហារ​ទាំងអស់នេះ​។

បង្ក​ការ​រាគ​៖ អាហារ​ឆា ឬ​ចៀន​
ការ​ញ៉ាំ​អាហារ​ឆា ឬ​ចៀន ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ អាច​ធ្វើអោយ​រាគ​បាន​។ ទឹកជ្រលក់​ច្រើន​, សាច់​ជាប់​ខ្លាញ់ និង​បង្អែម​មាន​ជាតិ​ក្រែម​ច្រើន​អាច​ធ្វើ​អោយ​គ្រោះថ្នាក់​ដែរ​។ ចូរ​ជ្រើសរើស​អាហារ​បែប​អាំង ឬ​ដុត និង​មាន​ទឹកជ្រលក់​តិចតួច​បាន​ហើយ ជាពិសេស​បន្លែ​តែម្តង​។

​គ្រោះថ្នាក់​ដល់​ពោះវៀន​៖ ផ្លែ​ឈើ​មាន​ជាតិ​ជូរ​
​ដោយសារ​តែ​ផ្លែ​ឈើ​មាន​ជាតិ​ជូរ​សម្បូរ​ជាតិ​សរសៃ ដូច្នេះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពោះវៀន​លើ​មនុស្ស​មួយចំនួន​បាន​។ ចូរ​ញ៉ាំ​ផ្លែក្រូច​, និង​ផ្លែឈើ​ជូរៗ​ផ្សេង​ទៀត​តិចតួច​បាន​ហើយ​បើសិនជា​អ្នក​មាន​អារម្មណ៍​ថា​ចង់​ក្អួត​។

​រាគ​រូស និង​ឈឺចាប់​បែប​រមួល​៖ ស្ករ​សម្បនិមិត្ត​

​ការ​ទំពា​រស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​ដែល​ធ្វើ​ពី​សារធាតុ Sorbitol ច្រើនពេក​ត្រូវបាន​គេ​រកឃើញ​ថា ជា​អ្នកបង្ក​អាការៈ​រាគរូស និង​ឈឺចាប់​បែប​រមួល​។ ការ​ទទួលទាន​សារធាតុ Sorbitol ច្រើនជាង ៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ប្រហែលជា​ធ្វើអោយ​អ្នក​មាន​បញ្ហា​ពោះវៀន​បាន​។ វា​មិនមែន​មាន​តែ​ស្ករ​កៅស៊ូ​ទេ ប៉ុន្តែ​អាហារ​ទាំងឡាយ​ណា​ក៏​ដោយ​អោយតែ​មាន​ជាតិ​ស្ករ​សប្បនិ​មិត្ត​ច្រើន​សុទ្ធ​តែ​អាច​ធ្វើ​អោយ​អ្នក​រាគ​បាន​ទាំងអស់​។ ចំពោះ​ហេតុផល​នោះ​គ​ថា រាងកាយ​របស់​យើង​មិន​អាច​រំលាយ​សារធាតុ Sorbitol បានទេ​។

ផោម​ច្រើន និង​ហើមពោះ​៖ ជាតិ​សរសៃ​ច្រើនពេក​
​អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ដូចជា បន្លែ និង​គ្រាប់​ធញ្ញជាតិ​គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។ ប៉ុន្តែ​បើសិនជា​អ្នក​ចាប់ផ្តើម​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើនពេក ប្រព័ន្ធ​រំលាយ​អាហារ​ប្រហែលជា​មាន​បញ្ហា​ក្នុង​ការផ្លាស់ប្តូរ​ជាមិនខាន ដែល​វា​ជា​ហេតុនាំអោយ​ហើម​ពោះ និង​ផោម​ច្រើន​។

​ផោម និង​ឈឺចាប់​បែប​រមួល​៖ សណ្តែក​
​ប្រភព​បញ្ហា​ដែល​គេ​ជួបប្រទះ​ជា​ញឹកញាប់​នោះ​គឺថា សណ្តែក​ផ្ទុក​ទៅ​ដោយ​ជាតិ​ស្ករ​ដែល​មិន​អាច​រំលាយ​បាន ដូច្នេះ​វា​នឹង​ធ្វើអោយ​ផោម និង​ឈឺចាប់​បែបរ​មួល​បាន​។ រាងកាយ​មនុស្ស​ខ្វះ​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ស្ករ​ទាំងនេះ​ដូច្នេះ បាក់តេរី​ក្នុង​ពោះវៀន​ជា​អ្នករ៉ាប់រង​រឿងនេះ ទើប​ធ្វើអោយ​ចេញ​ជា​ជាតិ​ខ្យល់​ច្រើន​។

​ក្រហាយ​ដើមទ្រូង និង​ក្រពះ​មិន​កិន​អាហារ​៖ អាហារ​ហឺរ​

​អ្នកខ្លះ​ធ្លាប់មាន​បញ្ហា​ក្រពះ​មិន​កិន ឬ​ក្រហាយ​ដើមទ្រូង​ក្រោយពី​ញ៉ាំ​អាហារ​ហឺរ​រួច ជា​ពិសេស​ក្រោយពី​ញ៉ាំ​ឆ្អែត​ពេក​។ អ្នកស្រាវជ្រាវ​មួយចំនួន​បានអោយដឹងថា សារធាតុ​ធ្វើអោយ​ហឺរ​ដែល​មាន​ក្នុង​ម្ទេស ឈ្មោះថា Capsaicin ប្រហែល​ជា​ធ្វើអោយ​ក្រហាយ​ដើមទ្រូង​បាន​៕