ដំណឹង គន្លឹះមួយចំនួនការពារខ្លួនអ្នកពីរន្ទះ នៅរដូវភ្លៀង

គន្លឹះមួយចំនួនការពារខ្លួនអ្នកពីរន្ទះ នៅរដូវភ្លៀង

4908

រន្ទះ​គឺជា​បាតុភូត​ធម្មជាតិ​ម្យ៉ាង ដែល​អាច​បង្កើត​ជា​ចរន្តអគ្គិសនី​បាន នៅ​ពេល​ដែល​មេឃ​ជិត មាន​ភ្លៀង​ធ្លាក់ ឬ កំពុង​ភ្លៀង ។ វា​អាច​ផ្តល់​គ្រោះថ្នាក់ ដល់​អាយុជីវិត​របស់ មនុស្ស ឬ សត្វ និង បំផ្លាញ នូវ​សំភារៈ​មួយ​ចំនួន​បាន​ផង​ដែរ ។

អ្នក​មិន​អា​ចប​ឈ្ឈប់​វា​បាន​នោះ​ទេ ដូច្នេះ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត នៅ​ពេល​ដែល​មេឃ​ជិត​ធ្លាក់​ភ្លៀង ឬ មាន​ផ្គរ​រន្ទះ នោះ​អ្នក​គួរតែ​ប្រញាប់​រក​វិធី​បង្ការ​ខ្លួន អោយ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​បាន ។

ខាងក្រោម​នេះ គឺជា​វិធី​បង្ការ​ខ្លួន​អ្នក​ពី​រន្ទះ​៖

១. ត្រូវ​ចៀសវាង ក្នុង​ការ​សិ្ថ​ត​នៅ​ក្នុង​តំបន់​វាលលំហរ មាន​ដូច​ជាទី​វាលស្រែ​, ទីធ្លា​ន​វាយ​កូន​ហ្គោ​ល ឬ កន្លែង​ចត​ឡាន​ជាដើម ព្រោះថា​វា​ជាទី​កន្លែង​ដែល​អ្នក​សិ្ថ​ត​នៅ​ខ្ពស់​បំផុត បើ​ប្រៀប​នឹង​វត្ថុ​ផ្សេង​ៗ​ទៀត ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​អ្នក​នឹង​ងាយ​ប្រឈម​ខ្លាំង នឹង​ហ​និ​ភ័យ​មួយ​នេះ ។

២. ត្រូវ​ស្ថិត​នៅ​អោយ​ឆ្ងាយ​ពី​លោហធាតុ​។ រន្ទះ​គឺជា បាតុភូត ដែល​បង្កើត​បានជា​ចរន្តអគ្គិសនី​ធម្មជាតិ​ម្យ៉ាង ហើយ​ពពួក​លោហធាតុ នឹង​ធ្វើការ​ចំលង​ចរន្ត​នេះ​បាន​យ៉ាង​ល្អ ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្បែរ ឬ បាន​កាន់​វា​នោះ ។

៣. ប្រសិនបើ​មេឃ​ចាប់ផ្តើម​មាន​ផ្គរ​រន្ទះ ខណៈ​ពេល​ដែល​អ្នក​កំពុង​ហែល​ទឹក ឬ ស្ថិត​នៅ​លើ​ទូក នោះ​អ្នក​ត្រូវ​តែ​ប្រញាប់​ក្រោក​ចេញពី​អាង​ហែល​ទឹក ឬ ស្ថិត​នៅ​លើគោក អោយ​បាន​ភ្លាម​ៗ ព្រោះ​ទឹក​ក៏​ជា​អ្នកចម្លង​ចរន្ត​អគ្គិ​សី​បាន​ល្អ​ផង​ដែរ​។

៤. មិន​ត្រូវ​ឈរ​នៅ​ក្រោម វត្ថុ​ដែល​ខ្ពស់​ៗ​មាន​ដូច​ជាដើម​ឈើ ឬ ទួល​ប៉ម​នោះ​ទេ ព្រោះថា​រាល់​វត្ថុ​ខ្ពស់​ៗ ទាំងនេះ គឺជា​គោលដៅ​ចម្លង​អគ្គិសនី​ដ៏​ល្អ ហើយ​ចរន្ត​ក៏​ឆាប់​លោត​ឆក់​មក​កាន់​អ្នក​បាន​ដែរ​។

៥. មិន​ត្រូវ​ធ្វើការ​បង្ហោះ​ខ្លែង​ខណៈ​ពេល មេឃ​មាន​ផ្គរ​រន្ទះ​ជា​ដាច់ខាត​។

៦. មិន​ត្រូវ​ធ្វើការ​ទ​ទូល​ឆ័​ត្រ ពេល​មេឃ​មាន​ផ្គរ​រន្ទះ​នោះ​ទេ​។ អ្នក​អាច​នឹង​ទទឹក​ខ្លួន​ជោគ តែ​យ៉ាងណា​វា​ក៏​ល្អ​ជាង​ការ ដែល​អ្នក​នឹង​ស្លាប់​ដោយសារ​រន្ទះបាញ់​នោះ​ដែរ​។

៧. ព្យាយាម​ធ្វើការ​ជ្រក​ក្នុង​ឡាន ប្រសិនបើ​អាច​។ ឡាន​គឺជា​កន្លែង​ដ៏​មាន​សុវត្ថិភាព ខណៈ​ពេល​ដែល​មាន​ព្យុះ និង ផ្គរ​រន្ទះ​។ បើ​ទោះជា​វា ហាក់​នឹង​ចម្លង​អគ្គិសនី​បាន​យ៉ាង​ល្អ ដោយសារ​តែ​វា​ស្រោប​នូវ​លោហធាតុ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ចរន្ត​នោះ​នឹង​ឆ្លង​តាម​បន្ទះ​ឡាន​ផ្នែក​ខាងក្រៅ ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក និង​ចូល​ទៅ​ក្នុង​ដី​តែ​ប៉ុណ្ណោះ ។

៨. ប្រសិនបើ​អ្នក​ត្រូវ​ស្ថិត​នៅ​ក្នុង​ទីវាល​លំហ ខណៈ​ពេល​ដែល​មេឃ​កំពុង​មាន​ផ្គរ​រន្ទះ នោះ​អ្នក​ត្រូវ​រក កន្លែង​ដែល​មាន​អន្លង់ ឬ ប្រឡាយ​ដើម្បី​អោនក្រាប​នៅ​ទីនោះ ប្រសិនបើ​អាច​។ បើ​មិន​ដូច្នោះ​ទេ អ្នក​ត្រូវ​ធ្វើការ​អោនក្បាល​ចុះ ដោយ​ដាក់​ក្បាល​អោយ​នៅ​ចន្លោះ​ជើង​ទាំង​ពីរ​របស់​អ្នក ( តែ​អ្នក​មិន​ត្រូវ​ដេក​ក្រាប​ដោយ​ផ្ទាល់​ទៅ​លើ​ដី ជា​ដាច់ខាត​) ។ អ្នក​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា អោយ​ខ្លួន​អ្នក​ស្ថិត​នៅ​រួម​តូច​បំផុត តាម​ដែល​អាច​ធ្វើ​បាន ៕