ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ កម្ពុជារងឥទិ្ធពលជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅភាគខាងជើងប្រទេសឡាវ និងវៀតណាមជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពនេះនឹងធ្វើឲ្យ៖
តំបន់ទំនាបកណ្តាល៖ នៅតាមបណ្តារាជធានីខេត្ត នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ។ ក្នុងនោះភ្លៀងអាចធ្លាក់ច្រើនដោយអន្លើនៅតាមផ្នែកខ្លះ នៃបណ្តាខេត្តនៅវាលទំនាប់ ភាគកណ្តាលនិងភាគពាយ៍ព្យ។
តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
តំបន់មាត់សមុទ្រ ៖ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម។
