ប្រកាស ករណីសង្ស័យថាជាជំងឺអុចស្វា និងមានរោគសញ្ញាដូចបានជម្រាបជូន សូមទៅមណ្ឌលសុខភាព

ករណីសង្ស័យថាជាជំងឺអុចស្វា និងមានរោគសញ្ញាដូចបានជម្រាបជូន សូមទៅមណ្ឌលសុខភាព

5072

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២២ បាន​ចេញ​សេចក្ដី​ព័ត៌មាន​អំពី​ជំងឺ​អុត​ស្វា (Monkeypox) ។​

តើ​ជំងឺ​អុត​ស្វា ចម្លង​តាមរបៀប​ណា?

  • តាម​រយៈ​ការ​ប៉ះពាល់​រាង​កាយ​ផ្ទាល់ ឬ​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​រោគ​សញ្ញា​រួម​ទាំង ទំនាក់ទំនង​ផ្លូវភេទ ។
  • ពូក កន្សែង ឬ​សម្ភារៈ ដូច​ជា​សម្ភារៈ​បរិភោគ​អាហារ​/​ចានក្បាន ដែល​អ្នក​កើត​ជំងឺ​អុត​ស្វា (Monkeypox) បាន​ប្រើប្រាស់ ឡូ​កឡំ​គ្នា​។
  • ​តាម​រយៈ​ទឹកមាត់​អ្នកជំងឺ​(​អ្នកជំងឺ​មាន​ដំបៅ​ក្នុង​មាត់​)
  • ​ឆ្លង​ពី​អ្នកមាន​ផ្ទៃពោះ​ទៅ​តាម​រយៈ​ទងសុក និង​ឆ្លង​ពី​ឪពុក​ម្តាយ ដែល​មាន​វីរុស​ទៅ​កូន​អំឡុង​ពេល ឬ​ក្រោយ​ពេល​ឆ្លងទន្លេ តាម​រយៈ​ការ​ប៉ះ​នឹង​ស្បែក
  • វីរុស​នេះ​មាននៅ​លើ​សត្វ​កកេរ​ព្រៃ ដែល​វីរុស​នេះ​មាន​ប្រចាំ​នៅ​អា​ព្រិច​ខាងលិច និង​អា​ព្រិច​កណ្ដាល​ហើយ​បច្ចុប្បន្ន​បាន​និង​កំពុង​ឆ្លង​នៅ​ទ្វីប​អឺ​រុ​៉​ប អា​មេ​រិ​ក កា​ណា​ដា​។

ការការពារ​ឆ្លង​ជំងឺ​អុត​ស្វា​(Monkeypox) ៖

  • ​រក្សា​អនាម័យ​ខ្លួនប្រាណ លាងដៃ​ជា​និច្ច​ជាមួយ​សាប៊ូ ឬ​ជែ​ល​លាងដៃ ឬ​អាល់កុល លាងដៃ និង​រក្សា​អនាម័យ​ផ្លូវដង្ហើម​។
  • ចៀសវាង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​អុត​ស្វា​។
  • អនុវត្ត​ការ​រួម​ភេទ​ប្រកបដោយ​សុវត្ថិភាព​ដោយ ប្រើ​ស្រោមអនាម័យ​។
  • បរិភោគ​ចំណីអាហារ​ដែល​ឆ្អិន​ល្អ និង​រក្សា​អនាម័យ​ចំណីអាហារ​ទាំង​ការ​ចម្អិន​អាហា​ឲ្យ​បាន​ល្អ​។
  • ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​សត្វ រស់ ឬ​ស្លាប់​។

រោគ​សញ្ញា​នៃ​ជំងឺ​មាន​ដូច​ជា​៖

  • ​ក្ដៅខ្លួន ឈឺក្បាល​ខ្លាំង ហើម​កូនកណ្ដុរ ឈឺ​សាច់ដុំ និង​ចេញ​កន្ទួល​ដែល​មាន​ពងបែក​។
  • ​កន្ទួល​មាន​ទំនោរ​ប្រមូលផ្ដុំ​នៅ​លើ​មុខ បាតដៃ និង​បាតជើង
  • ​មាត់ ប្រដាប់​ភេទ និង​ភ្នែក អាច​រង​ផល​ប៉ះពាល់​ដែរ
  • ​រោគ​សញ្ញា​និង​កន្ទួល​លើ​ស្បែក មាន​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍ ។

បុគ្គលដែលមានរោគដូចដែលបានរៀបរាប់ខាងលើសូមទៅប្រឹក្សានៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ឬមន្ទីរពេទ្យ និងសូមទំនាក់ទំនងមកលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា