នៅថ្ងៃនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC កម្ពុជា បានបង្ហោះក្នុងបណ្តាញសង្គមឲ្យបងប្អូនជ្រាបថា យើងកំពុងសង្ស័យករណីពាក់ព័ន្ធទៅនឹងជំងឺអ៊ុចស្វា ដែលផ្ទុះនៅអ៊ឺរ៉ុប និងនៅអាសុីប្រទេសថៃបានប្រកាសថារកឃើញមួយករណីផងដែរលើអ្នកដំណើរបរទេស។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC កម្ពុជា ថ្លែងថា៖
យេីងរកឃេីញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វេីតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ មានន័យថាគ្មានជំងឺនេះក្នុងប្រទេសយេីងទេ រហូតពេលនេះ ។
ករណីសង្ស័យជំងឺ:
មានកន្ទួលឬពងបែក លេីដៃ បាតដៃ ជេីង បាតជេីង ឬលេីមុខ និងមានរោគសញ្ញាមួយឬច្រេីនដូចខាងក្រោម:
គ្រុនក្តៅលេីស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡេីនកូនកណ្តុរ ឈឺក្បាល ឈឺខ្នង
សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥ ។
យ៉ាងណាមិញកម្ពុជា នៅពុំទាន់រកឃើញថាជាជំងឺអ៊ុចស្វា នៅឡើយទេ ដោយករណីសង្ស័យទាំង៦ត្រូវទទួលបានលទ្ធផលអវិជ្ជមានក្រោយធ្វើតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រ៕



